ហេ!​ប្រសិនបើអ្នកមិនមានគំនិតដើម្បីសរសេរកំណាព្យមួយទេ អ្នកអាចប្រែអត្ថបទ ប្រលោម​លោករបស់យើងពីពាក្យរាយទៅជាកាព្យក៏បានដែរ។​មើលអត្ថបទនេះ៖

 តាជឺមខ្អកខូសលាន់ពេញផ្ទះ                              ចៅចិត្ររួតរះទប់ឪពុក

ដែលដេកលើក្រេនៅមិនសុខ                             ជំងឺធ្វើទុកជាប់នឹងកាយ។

ចៅចិត្រច្របាច់គួកសព្វប្រាណ                          នឹកស្មានឪបានសុខសប្បាយ

បម្រើឪពុកគ្មាននឿយណាយ                             តែគួឲស្តាយឪវាចារ។

ពេលពុកស្លាប់ទៅកូនត្រូវចាំ                               ពាក្យដែលឪផ្តាំមានខ្លឹមសា

ឲកូនខិតខំរាល់កិច្ចការ                                         ព្យាយាមឧស្សាហ៍ទើបរស់រាន។

ឪផ្តាំបន្តិចក៏ដាច់ខ្យល់                                           ទុកសោកអំពុលមកបំពាន

ដុតរោលយុវជនមិនឲមាន                                   ទ្រព្យធនគាប់កៀនអ្វីសោះឡើយ។

កាលមុនឪពុកគឺជាទ្រព្យ                                       តែទ្រព្យល្អគាប់ត្រូវបង្ហើយ

ស្លាប់ចោលកូនស្ងួនគ្មានវិលឡើយ                     ទុកអឺយទុកធំរោលពេញប្រាណ។

គ្រូពេទ្យដែលបានមកពីមុន ប្                       រាប់ដល់យុវជន

                                         (ប្រែជាពាក្យកាព្យដោយ​មាស​រ័ត្ន)

Advertisements